ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ពេលនេះ កម្ពុជា គ្មានអ្វី ជាឧបសគ្គ ទៀតឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 803

 មេដឹកនាំកម្ពុជា ដ៏មានប្រជាប្រិយ៏ និងមានអំណាចខ្លាំង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ពេលនេះ កម្ពុជាគ្មានអ្វីជាឧបសគ្គទៀតឡើយ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តរួមដៃគ្នាជាមួយវិស័យឯកជន ដើម្បីជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនឆាប់រហ័សបំផុត។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព នឹងគាំទ្រឥតងាករេចំពោះការដឹកនាំរបស់ខ្ញុំ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើនពិតប្រាកដដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រី។

នាយករដ្ឋមន្ត្រី ថា  សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ចូលឆ្នាំថ្មីរយះពេល៣ថ្ងៃ គឺបានកន្លងផុតទៅហើយ ជាមួយនឹងការសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅទូទាំងប្រទេសដែលគ្រប់ៗគ្នាចងចាំជានិច្ច។
សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,061 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,471 នាក់