ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ មកទល់ពេលនេះ គឺគ្មានគណបក្ស នយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជា បានឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:24 ព្រឹក អ្នកអាន 379

មេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានថ្លែងថា ពិតប្រាកដណាស់ មកទល់ពេលនេះ គឺគ្មានគណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជា បានឡើយ ជាពិសេសគឺការពង្រឹងនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។

សម្ដេច ថ្លែងថា ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន។

ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិនៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួលខ្ញុំថ្ងៃនេះ និងអរគុណដែលបងប្អូនបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កន្លងមកដែលបានផ្តល់ឱកាសអោយខ្ញុំបានបន្តដឹកនាំប្រទេសជាតិតទៅទៀត។

បងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតអោយខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិស្ថិតស្ថេរគង់វង្សយូរអង្វែង។

ការថ្លែងនេះនាពេលអញ្ជើញជាអធិបតីក្នុងពិធី ចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន ,បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសកម្ពុជា-ថៃ នៅព្រឹកមិញនេះ៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,227 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,244 នាក់