ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកQin ជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ក្នុងការនាំចូល ដំណាំកសិផលផ្សេងៗ ទៅកាន់ប្រទេសចិន ឲ្យបានកាន់តែច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 04:07 ព្រឹក អ្នកអាន 304

លោកQin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារនៃប្រទេសចិនបានបញ្ជាក់ថា ជាភ័ព្វសំណាងណាស់ដែលប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានដាក់ចេញនូវនយោបាយយ៉ាងត្រឹមត្រូវដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ ស្របជាមួយនឹងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។ តាមរយៈទំនាក់ទំនងដ៏ល្អ និងគោលនយោបាយត្រឹមត្រូវនេះ បានធ្វើអោយកម្ពុជាទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះមានវិស័យកសិកម្ម វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

តាមរយះជួបពិភាក្សាការងារ ជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកព្រឹកនេះ លោក Qin នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗទៅកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន។

លោក Qin បានគោរពជូនសម្តេចតេជោផងដែរ ថានៅឆ្នាំ ២០១៦ គឺរូបលោកមានកិច្ចប្រតិបត្តិការ និងបានសហការជាមួយលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង សិប្បកម្ម ដោយបានចុះហត្ថលេខាលើអនុសារណៈ និងឯកសារមួយចំនួនផងដែរ។ នៅឆ្នាំ២០១៧ រាល់កិច្ចការដែលបានចុះហត្ថលេខាកន្លងមក គឺទទួលបានការអនុវត្តជាបន្តបន្ទាប់ ជាមួយនោះផងដែរ ក៏មានការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ ដោយមានវគ្គសិក្សាខ្លី និងវគ្គសិក្សារយៈពេលវែង។

លោក Qin ក៏បានជម្រាបជូនសម្តេចតេជោបន្តទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់រូបលោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សាបន្ថែមទៀត ជាពិសេសដើម្បីជំរុញការនាំចេញផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យលោក Qui បន្តសហការល្អជាមួយភាគីកម្ពុជាដើម្បីជួយត្រួតពិនិត្យធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាអាចនាំចេញទៅប្រទេសចិនបានកាន់តែច្រើន ជាពិសេសតាមរយៈពង្រឹងការពិនិត្យចត្តាឡីសក្តិ និងភូតគាអនាម័យលើដំណាំកសិផលរបស់កម្ពុជា ។ ជាងនេះទៅទៀតនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រយ៉ាងខ្លាំដល់ក្រសួងនៃប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតឱកាសនោះដែរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់វិនិយោគគិនចិនអោយបន្តការវិនិយោគជាមួយនឹងជំនឿទុកចិត្តខ្ពស់មកលើការដឹកនាំរបស់ សម្តេចផ្ទាល់ និងការគាំទ្រនិងចង្អុលបង្ហាញរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចាត់ទុកគ្នាជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដែលស្ថិតស្ថេររឹងមាំជាដរាប។ កម្ពុជាអរគុណប្រទេសចិន ប្រជាជនចិន និងរដ្ឋាភិបាលចិនដែលបានជួយកម្ពុជាអោយរីកចម្រើនមកដល់សព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីជម្រាបជូន លោក Qin ផងដែរអំពីគម្រោងអញ្ជើញទៅចូលរួមកិច្ចប្រជុំផ្លូវ១ខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ មេសា ខាងមុខនេះ ដែលសម្តេចតេជោ គ្រោងនឹងអញ្ជើញជួប លោកប្រធានាធិបតីចិន ស៊ីជីន ពីង និងលោកនាយករដ្ឋមន្រ្តីចិន លី ឃឺជាំង ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,080 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,378 នាក់