ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅរសៀលថ្ងៃនេះ សម្ដេច ហ៊ុន សែន នឹងទទួលបាននូវជូនគោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 04:29 ល្ងាច អ្នកអាន 533

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ដោយសុវត្ថិភាពហើយ នៅម៉ោងប្រមាណជា១៣ និង៥០នាទី ម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង១២និង៥០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ នេះ ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០១៩។
រសៀលថ្ងៃនេះផងដែរ សម្តេចហ៊ុន សែន នឹងទទួលបាននូវជូនគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី២៥មេសា នេះ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះ ចតប្រកបដោយសុវត្តិភាព នៅអាកាសយានអន្តរជាតិប៉េកាំង ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់ជាទីបំផុត លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សា ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ថ្នាក់ ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលចិន និងបណ្តាក្រុមហ៊ុនវិនិយោគចិនជាច្រើនទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,675 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,638 នាក់