ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីមេគយ ខេត្តបាត់ដំបង ប្រើអំណាច ឲ្យមន្ត្រីប្រមូលលុយ ពីអំពើរត់ពន្ធ យ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 05:51 ល្ងាច អ្នកអាន 515

ខេត្តបាត់ដំបង៖មានការលើកឡើងថា លោកយូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង បានប្រើអំណាចរបស់ខ្លួន ចាត់ឲ្យមន្ត្រីជំនិតៗ ប្រមូលលុយពីអំពើរត់ពន្ធ យ៉ាងអនាធិបតេយ្យ នៅដែនគ្រប់គ្រង របស់ខ្លួន បន្ទាប់ពីបានតំណែង ជាមេគយខេត្តបាត់ដំបងមក។
លោកយូ ហេង អតីត ជាប្រធានសាខាគយ ខេត្តឧត្តរមានជ័យ ក៏ធ្លាប់ល្បីល្បាញយ៉ាងខ្លាំងក្នុងការឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ ឲ្យការដឹកជញ្ជូនទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ កាលជានៅមេគយ ខេត្តឧត្តរមានជ័យ។

ប្រភពបានទម្លាយថា ច្រកអន្តរជាតិ និងច្រករបៀង ជាច្រើននៅខេត្តបាត់ដំបង ត្រូវបានលំហូរចូលនូវទំនិញគេចពន្ធមានលក្ខណះ ទ្រង់ទ្រាយធំជាងពេលមុនៗ មានទាំងចំណីអាហារអាចមានជាតិពុលប៉ះពាល់សុខភាព ,ទំនិញផុតកំណត់កាលបរិច្ឆេទ។

ក្នុងនោះមាននាំចូលតាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង គឺមានទំនិញគេចពន្ធហូរចូល សូម្បីលោក ឧកញ៉ា ស. ឃ ក្រោយពេលចូលឆ្នាំខ្មែរ មកដល់បច្ចប្បន្នក៏បាននាំចូលប្រេងគេចពន្ធជិត១០ឡាន ក្នុងនោះនាំចូលហ្គាសផងដែរ យកមកចែកចាយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានដោយរលូន ក្រោមក្រសែភ្នែកគយ និងសមត្ថកិច្ច ជាទូទៅប្រេងគេចពន្ធច្រើនឆ្លងពីថៃចូលទឹកដីខ្មែរចាប់ពីម៉ោង៨ទៅម៉ោង៩យប់ ទាំងផ្ទុយពីការងាររដ្ឋបាលបើក-បិទច្រក ។

អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ដើម្បីបកបកស្រាយជុំវិញករណីនេះបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទ ។

ចំណែកច្រករបៀងបឹងឆ្នាំង ទោះគ្មានខាងសមត្ថកិច្ចគយ ឈជើងប្រចាំនៅទីនោះក៏ដោយ ក៏គយលោក យូ ហេង ឲ្យកូនចៅប្រមូលសេដ្ឋកិច្ចយ៉ាងណែនពេញដៃ ពីការដឹកសាច់មាន់ប្រើសារធាតុគីមី,ការនាំចូលកូនមាន់ ដោយមានចែ(ផល្លា)ជាមេឈ្មួញដឹកជញ្ជូនទំនិញប្រភេទនេះធំជាងគេតាមច្រករបៀងឆ្នាំង ។

ចំពោះច្រក(Km13) ច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន គឺទំនិញប្រភេទភេសជ្ជៈ ទឹកក្រូច ស្រាបៀរ គ្រឿងសំណង់ ទំនិញចាប់ហួយជាដើម ការបង់ពន្ធនៅមានកម្រិត ច្រើនបំផុតបង់ពន្ធស្របច្បាប់ត្រឹមពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ បើនៅច្រកអន្តរជាតិ (អូររំដួល ) ស្ថិតក្នុងស្រុកភ្នំព្រឹក ក្រៅពីការហូរចូលទំនិញគេចពន្ធគ្រប់ប្រភេទ។

ករណីច្រក៤០០ ស្រុកសំឡូត ពីមុនមានហូរចូល ប្រភេទរថយន្តចង្កូតស្តាំ ប្រេងគេចពន្ធ ប៉ុន្តែបច្ចុប្បន្នត្រូវបានទប់ស្កាត់ តែនៅលួចនាំចូលប្រភេទឈើប្រណិតពីថៃមកវិញ ក្នុងនោះមានឈើគ្រញូងជាដើម កើតមានជារឿយៗ អាចបែកការណ៍ពេលឡានក្រឡាប់ ជួបគ្រោះថ្នាក់ចរាចរណ៍ ចចារតំលៃមិនត្រូវ ដឹកលោតឆ័ត្រនេះជាដើម ។

ក្នុង១ខែៗ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង គាត់អាចបានពីការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិ បំពេញតម្រូវការ បានពីក្បាលឡានក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ បានពីក្រុមគយចល័ត ដាក់ប៉ុស្តិនៅលើកំណាត់ផ្លូវជាតិលេខ៥ អូរតាគី អតីតៈជិតកន្លែងរោងម៉ាស៊ីនកិនស្រូវ ហុង ឡុង និងគយចល័យ លើកំណាត់ផ្លូវជាតិលេខ១០ ជិតភ្នំសំពៅ ដោយមានអំពើឃុបឃិតហែកប្រយោជន៍ចែកគ្នាយកមកទទួលទានធ្វើមានសឹងសេដ្ឋីក្នុងតំណែង ជាក្រុមគយចល័តរបស់នាយកដ្ឋានបង្ក្រារ បង្ក្រាប បទល្មើសរត់ពន្ធ ដែលមានលោក ហង្ស សាវុធ ជាប្រធានតំបន់ ។

លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង អាចនឹងត្រូវឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនបញ្ចេញតួលេខចំនួនទឹកប្រាក់ដែលគាត់បង្ខំឲ្យគេបង់លុយជាក្បាលឡាន ជាប្រចាំខែ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,301 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,139 នាក់