ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅមុននេះបន្តិច សន្លប់ម្នាក់ ២នាក់ទៀតស្រាល ម៉ូតូបុកឡាន៣៣០ នៅកែងក្រោយផ្សារលើ កន្លែងទឹកដក់ដូចថ្លុកក្របី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:00 ល្ងាច អ្នកអាន 4692

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរស៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បានបុកជាមួយរថយន្តលុចស៊ិស៣៣០មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ សន្លប់នៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជិត១០យប់ថ្ងៃទី២៥ខែមេសានេះ ចំណុចកែងក្រោយផ្សារលើធំថ្មី ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រង់ចំណុចកន្លែងផ្លូវខូចដែលមានទឹកដក់ដូចថ្លុកក្របី។

តាមសាក្សីនិយាយថា ករណីនេះក្នុងទិសដៅបញ្ជាស់ទិសគ្នា ដោយម៉ូតូជិះពីជើងទៅត្បូង ចំណែករថយន្តលុចស៊ីស ដែលគ្មានស្លាកលេខ បើកពីត្បូងទៅជើង បើកបរដោយបុរសម្នាក់។ ក្រោយកើតហេតុបុរសម្នាក់ ដែលសន្លប់នោះ ត្រូវបានរថយន្តសង្គ្រោះឯកជន ដឹកយកទៅសង្គ្រោះ។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ។

គួបញ្ជាក់ថាចំណុចគ្រោះថ្នាក់ខាងលើ ជាកែង និងផ្លូវខូច បានក្លាយជាថ្លុកក្របី ទៅហើយមិនទាន់មាន អាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការជួសជុល នៅឡើយទេ។ ជាមួយគ្នា នៅត្រង់ចំណុចកែងដដែលនេះ តែងតែមានរថយន្តធំៗដឹកទំនិញ មកចតដើម្បីសាងទំនិញចូលឃ្លាំង ដែលនៅនឹងកែងតែម្ដង។ ចំពោះការដែលមានរថយន្តធំៗដឹកទំនិញ បំផ្លាញផ្លូវបែបនេះ ពលរដ្ឋតែងតែ ធ្វើការរិះគន់ដែរ តែអាជ្ញាធរសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ហាក់បីមិនខ្វល់ទៅនឹងការរិះគន់និងការលំបាករបស់ពលរដ្ឋនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,555 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,518 នាក់