ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់បុរសម្នាក់ រំលោភកូនបង្កើត ជនសង្ស័យថាយល់សុបិន្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 3866

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាប នៅថ្ងៃនេះនឹងបញ្ជូនខ្លួនបុរសដែលចាប់ រំលោភកូនស្រីបង្កើត ទៅតុលាការ ក្រោយធ្វើការសាកសួរ ដោយចោទប្រកាន់ បទរំលោភសេពសន្ធវ:លើអនីតិជន។ជនសង្ស័យឆ្លើយថា ដោយសាតែយល់សុបិន្តនិងបានសារភាពថា រំលោភបានសម្រេចតែមួយដងគត់។

គួបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៤ ខែ មេសាឆ្នាំ២០១៩នគរបាលស្រុកស្វាយលើ បានចាប់ឃាត់ខ្លួនបុរស ជនសង្ស័យដែលជាឪពុកបង្កើតម្នាក់ ហើយបញ្ជូនមកការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត ក្រោយទទួលបណ្ដឹងពីជន រងគ្រោះដែលជាកូនស្រីបង្កើត អំពីករណីរំលោភ។ ជនរងគ្រោះឈ្មោះ  ឆ្នាំកំណើត២០០៦ មុខរបរ សិស្ស រស់នៅ ស្រុក ស្វាយលើ ខេត្តសៀមរាប។ ចំណែកជនសង្ស័យ ឈ្មោះ ហ៊ា ហុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ ជាឪពុកបង្កើត រស់នៅ ភូមិ កើតហេតុ ខាងលើ។

តាមការបញ្ជាក់របស់នគរបាលស្រុកស្វាយលើបានបង្ហាញថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង១០យប់ ជនសង្ស័យឈ្មោះ ហ៊ា ហុន បានឈ្លោះប្រកែកជាមួយម្ដាយរបស់ជនរងគ្រោះ។ លុះពេលម្ដាយជនរងគ្រោះបានចេញពីផ្ទះ ហើយយកបងស្រីទៅជាមួយ ជនរងគ្រោះបាននាំប្អូនស្រីភ្លោះទៅដេកនៅវត្តបឹងមាលា ស្ថិតក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ។ លុះព្រឹកឡើងនៅវត្តបឹងមាលាមានការស្រង់ព្រះឆ្លងឆ្នាំផង ជនរងគ្រោះនៅលេងទីនោះ។ បន្ទាប់មកឪពុកក៏បាននាំទៅផ្ទះវិញ ។ លុះម៉ោងប្រហែល៣និង៣០នាទី ទាបភ្លឺថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩ឪពុកបង្កើត របស់ខ្លួនបានចាប់រំលោភបាន សម្រេចមួយដង រួចទៅដេកវិញ។ លុះភ្លឺឡើងឪពុកបង្កើតខ្លួនបានដាស់ខ្លួនថា អញយប់មិញដេកមមើលទេ(សុបិន្ត)កុំប្រាប់ម៉ែប្រយ័ត្នម៉ែងែងប្ដឹងប៉ូលិសចាប់អញដាក់គុក។ ដោយខ្លាចឪពុកខ្លួនក៏មិនប្រាប់អ្នកណាទេ រហូតដល់ វេលា ម៉ោង៤ ទាបភ្លឺ ថ្ងៃទី២១ ខែមេសាឆ្នាំ២០១៩ឪពុកបានធ្វើសកម្មភាពរំលោភម្ដងទៀតតែមិនបានសម្រេចទេ ដោយខ្លួនដឹងខ្លួនទាន់។ភ្លាមនោះឪពុកបែបជានិយាយថា មករកពិល រួចគាត់បានទៅដេកវិញ។ រហូតមកដល់ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ ព្រោះតែខ្លាចពីសកម្មភាពឪពុកខ្លួនដដែលទៀត ក៏បានប្រាប់ម្ដាយខ្លួន ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនឪពុកខ្លួនសាកសួរតែម្ដងទៅ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,699 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,662 នាក់