ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បញ្ជូនមនុស្ស៤នាក់ ទៅតុលាការ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 05:00 ល្ងាច អ្នកអាន 4668

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់រួមនិងវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ ទម្ងន់ ៣,៦ ក្រាមទាំងសំបក ទូរសព្ទដៃ ៥គ្រឿង ត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បញ្ជូនទៅសាលាដំបូងថ្ងៃទី២៧ ខែ មេសាស្អែកនេះ។

ជនសង្ស័យ១-ឈ្មោះ ប្រាក់ សៃ ហៅ ពៀត ភេទប្រុស ឆ្នាំកំណើត ១៩៨៤ មុខរបរគ្មានទីលំនៅ ភូមិ ត្រពាំងត្រុំ ឃុំ ពពេល ស្រុក សូទ្រនិគម ខេត្តសៀម រាប(រក្សាទុក ជួញដូរ ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ សុខ សួន ហៅ សេង ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរ កម្មករ ទីលំនៅ ភូមិ គោល ឃុំ ពពេល ស្រុក សូទ្រនិគម ខេត្តសៀម រាប(ចាត់ចែង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៣-ឈ្មោះ គី ធី ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរកម្មករ ទីលំនៅភូមិ ពពេលកណ្តាល ឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប(ចាត់ចែង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤- ឈ្មោះ ហឿម ថាន ហៅ មឿយ ភេទ ប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរ កម្មករ ទីលំនៅភូមិ ស្វាយជ័យ ឃុំ កន្ទ្រាំង ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប (ចាត់ចែង ប្រើប្រាស់)(មានសារធាតុញៀន)

គួបញ្ជាក់ថាហេតុការណ៍ចាប់ជនសង្ស័យនៅថ្ងៃទី ២៥ ខែ មេសាឆ្នាំ ២០១៩ វេលាម៉ោង២១ និង ៤០នាទីដោយកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ កំលាំងអធិការដ្ឋាននគរបាល ស្រុក សូទ្រនិគមនៅចំនុចភូមិ សំរោងជើង ឃុំ សំរោង ស្រុក សូទ្រនិគម ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,046 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,853,884 នាក់