ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ គឺនឹងនាំមកនូវផលប្រយោជន៍ សេដ្ឋកិច្ច កាន់តែច្រើនឡើងដល់ ប្រទេសជាតិយើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:28 ព្រឹក អ្នកអាន 283

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ខណះកំពុងមានវត្តមាននៅប្រទេសចិន ក្នុងការចូលរូមវេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ នៅមុននេះបន្តិច បានបង្ហោះសារមួយ ជូនជនរួមជាតិកម្ពុជា។
សំណេររបស់សម្ដេចតេជោ បានលើកឡើងថាសុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខសប្បាយធម្មតា។ ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ ដែលបានប្រារព្ឋកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,232 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,070 នាក់