ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ចម្រុះខេត្តសៀមរាប ចាប់មនុស្ស៣នាក់ ដកហូតថ្នាំ១៨កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:01 ព្រឹក អ្នកអាន 3489

ខេត្តសៀមរាប៖នៅថ្ងៃទី២៥ខែមេសាឆ្នាំ ២០១៩ហូតដល់ថ្ងៃទី ២៦ខែមេសាឆ្នាំម្សិលមិញ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ កំលាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និង ចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅលំនៅដ្ឋានភូមិ បន្ទាយចាស់ សង្កាត់ ស្លក្រាម និងនៅ លំ នៅដ្ឋានស្ថិតនៅភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ហុង សុភក្តីហៅតែភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មានទីលំនៅ ភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀម រាប(រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ឌុល យ៉ាភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរ កម្មករសំណង់ ទីលំនៅ ភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប(រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៣-ឈ្មោះ យឹម ដាភេទស្រីឆ្នាំកំណើត ១៩៩០ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប(ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៨កញ្ចប់ ស្មើនឹងទម្ងន់ ១២,២ក្រាម(ទាំងសំបក)-ឧបករណ៍ ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន-ទូរសព្ទដៃ ០៣គ្រឿង។ បញ្ជូនទៅសាលាដំបូងថ្ងៃទី២៧ខែនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,973 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,811 នាក់