ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អង្គភាពព័ត៌មាន សៀមរាបប៉ុស្ដិ៍ សូមបដិសេធ ចោលទាំងស្រុង មិនមាន ភ្នាក់ងារឈ្មោះ ឈ្មោះ គឿន គឹមលី ដូចព័ត៌មាន កោះសន្តិភាព បានចុះផ្សាយឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 06:40 ល្ងាច អ្នកអាន 541

ភ្នំពេញ៖អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ សូមធ្វើការបដិសេធច្រានចោលទាំងស្រុង គឺអង្គភាពសៀមរាបប៉ុស្ដិ៍ មិនមាន ភ្នាក់ងារ ឈ្មោះ គឿន គឹមលី នោះឡើយ។

ការបដិសធនេះ បន្ទាប់ពីបានឃើញ គេហទំព័រ កាសែតកោះសន្តិភាព បានចេញផ្សាយនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩ វេលាម៉ោង១៥និង០៨នាទី ដែលមានចំណងជើងថា(ឃាត់ខ្លួនអ្នកកាសែតត្បាញអាយមួយក្រុមធំ ដាក់កុងត្រូលជជុះផ្អើលខេត្តកំពង់ស្ពឺ)។ នៅក្នុងខ្លឹមសារអត្ថបទរបស់កោះសន្តិភាព គឺឃើញសរសេរ មានឈ្មោះ គឿ ន គឹ ម លី ( សៀមរាប ប៉ុស្តិ៍ ) ដែលមានលេខរៀងឈ្មោះទី៦។ សរសេរដោយ វង្ស សន។

អង្គភាពសៀមរាបប៉ុស្ដិ៍ សូមបញ្ជាក់ជូនមហាជនក៏ដូចមិត្តនិយមអ្នកអានគេហទំព័រសៀមរាបប៉ុស្ដិ៍ ថា អង្គភាពសៀមរាបប៉ុស្ដិ៍ មិនមានភ្នាក់ងារ នៅតាមបណ្ដារខេត្តក្រុងនោះឡើយ។ ហើយទៀតសោត អង្គភាពសៀមរាបប៉ុស្ដិ៍ មិនដែលស្គាល់ឈ្មោះគឿ ន គឹមលី នោះដែរ។ ក្នុងន័យនេះអង្គភាពសៀមរាបប៉ុស្ដិ៍ សូមប្រកាសថា មិនទទួលខុសត្រូវលើបុគ្គលនេះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ អង្គភាពសៀមរាបប៉ុស្ដិ៍ បានចេញសេចក្ដីប្រកាសមួយ ដូចខាងក្រោម៖
សេចក្ដីប្រកាសព័ត៌មាន អង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍
ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2018 ម៉ោង 03:00 ល្ងាច
អង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍ សូមប្រកាសដល់ក្រសួងអាជ្ញាធរ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ឲ្យបានជ្រាបថា៖ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនមានភ្ញាក់ងារ យកព័ត៌មាន តាមបណ្ដារខេត្តក្រុងទៀតឡើយ។ ដោយកន្លងទៅអង្គភាពសៀមរាបប៉ុស្ដិ៍ ក៍មានភ្ញាក់ងារតាមបណ្ដារខេត្តក្រុងមួយចំនួនផងដែរ។ ប៉ុន្តែភ្ញាក់ងារទាំងនោះបានផុតសុពលភាពប័ណ្ណសម្គាល់ខ្លួន ចេញដោយអង្គភាពសៀមរាបប៉ុស្ដិ៍ ទាំងអស់តាំងពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ មកម្លេះ។ ដូច្នេះបើសិនជាបុគ្គលណាម្នាក់ អះអាងថាខ្លួនជាភ្ញាក់ងារ យកព័ត៌មានឲ្យអង្គភាពសៀមរាបប៉ុស្ដិ៍ ឬដើរយកព័ត៌មានប្រាសចាកវិជ្ជាជីវ:និងគ្រមសីលធម៌ នៃអ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដោយអង្គភាពសៀមរាបប៉ុស្ដិ៍មិនទទួលខុសត្រូវនោះឡើយ៕SR
ធ្វើនៅភ្នំពេញថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,634 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,472 នាក់