ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដឹកជញ្ជូនយូហើយ ពេលនេះ មន្ត្រីចម្រុះខេត្តសៀមរាប ចុះទៅឃាត់ម្ដង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 01:05 ល្ងាច អ្នកអាន 2052

ខេត្តសៀមរាប៖ក្រុមរថយន្តដឹកជញ្ជូនអាចមិ៍ដីលក់ នៅប៉ែកខាងលិច នៃក្រុងសៀមរាប ត្រូវបានពលរដ្ឋមើលឃើញថា បានធ្វើសកម្មភាព ដឹកជញ្ជូនជាយូណាស់មកហើយ។ ការដឹកជញ្ជូន នោះ តែងតែធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតាមសាងខាងផ្លូវ មានការមិនសប្បាយចិត្ត ដោយសារតែ ដែលបណ្ដាលឲ្យផ្លូវខូច និងមានការហ៊ុយទ្រលោម ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅថ្ងៃទី២៩ខែមេសាម្សិលមិញ ក្រុមមន្ត្រីចម្រុះខេត្តសៀមរាប ចុះទៅឃាត់រថយន្តដឹកអាចមិ៍ដី បានចំនួន៣៨គ្រឿង ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ(ដីស ដីក្រហម ខ្សាច់ ថ្ម....) ខុសលក្ខណ:បច្ចេកទេស នៅចំណុចខាងមុខ វត្តចេតិយ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចនៅក្នុងហេតុការណ៍បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យ បានរថយន្តចំនួន៣៨គ្រឿង ដែលបានដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម....) ខុសលក្ខណ:បច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ហៀរ ឬកំពប់ .... ។ ដោយបានចុះធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់រថយន្តយកត្រឡប់ទៅការដ្ឋាន ដើម្បីកាយទំលាក់ និងគ្របអោយបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងភូមិសាស្ត្រក្រុងសៀមរាប។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តសៀមរាប ក៏បានធ្វើការត្រួតពិនិត្យទឹកនោមរកសាធាតុញៀន ទៅលើអ្នកបើកបររថយន្តទាំងអស់ រកឃើញអ្នកប្រើប្រាស់គ្រឿងញៀនឃើញចំនួន០២នាក់ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,294 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,415,737 នាក់