ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហួសពីស្ដាយ មួយពព្រិចភ្នែក ផ្ទះមួយខ្នង នៅក្រុងសៀមរាប ឆេះគ្មានសល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:30 ល្ងាច អ្នកអាន 6270

ខេត្តសៀមរាប៖គួរឲ្យសោកស្ដាយជាទីបំផុត ផ្ទះមួយខ្នង នៅក្រុងសៀមរាប ត្រឹមតែមួយពព្រិចភ្នែក ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីថ្មនៅខាងក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ១២ម៉ែត្រគុណនឹង១៦ម៉ែត្រ ជារបស់ឈ្មោះ ស ឈយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ ត្រូវជាប្ដី និង ប្រពន្ធឈ្មោះ ស៊ា ផល្លា ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមូលហេតុនេះ បណ្តាលមកពីទុស្សេខ្សែរភ្លើង ខណៈម្ចាស់ផ្ទះមិនបាននៅ ។

នគរបាលបន្តថាករណីនេះ ក្រៅពីផ្ទះដែលឆេះអស់ បណ្តាលឲ្យខូចខាតអស់ទ្រព្យសម្បត្តិ និង សម្ភារ រួមមាន : សៀវភៅស្នាក់នៅសំបុត្រកំណើត ,កាតគ្រីឡាន ម៉ូតូ និងសម្ភារក្នុងផ្ទះទាំងស្រុង ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 74,938 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,853,776 នាក់