ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយក.នាយករង វិទ្យាល័យអង្គរ ត្រូវបានតែងតាំងថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:39 ព្រឹក អ្នកអាន 1503

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល សៀមរាប នៅរសៀលថ្ងៃទី៣០ខែមេសា ម្សិលមិញ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ច មន្ត្រីរាជការចំនួន ២៨ រូបក្នុងរចនាសម្ព័ន្ធមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។

ក្នុងដីកាតែងតាំងនោះ ត្រូវបានតែងតាំងមន្ត្រីរាជការ២ រូប ក្នុងរចនាសម្ព័ន្ធវិទ្យាល័យអង្គរ៖
១/លោក លី វណ្ណះ ឋានន្តរស័ក្កិ គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ ជានាយកវិទ្យាល័យអង្គរ ខេត្តសៀមរាប ។
២/លោក តាំង សុខហួត ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៣ ជានាយករងវិទ្យាល័យអង្គរ ខេត្តសៀមរាប ។ពិធីនេះរៀបចំនៅបរិវេណវិទ្យាល័យអង្គរខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,702 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,665 នាក់