ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា៖ ថ្ងៃនេះ សប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្ត ជាមួយកូនក្មួយកម្មករ កម្មការិនី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:37 ល្ងាច អ្នកអាន 267

មេដឹកនាំកម្ពុជា សម្ដេចហ៊ុន សែន នៅព្រឹកមិញ បានសម្ដែងនូវការសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្ត ជាមួយកូនក្មួយកម្មករ កម្មការិនី។

នាយករដ្ឋមន្ត្រី បានអះអាងថា ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្តជាមួយ កូនក្មួយកម្មករ កម្មការិនី ប្រមាណចំនួន ៣,៧០០នាក់ នៅក្នុងរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។ ពូសូមអរគុណដែលកូនក្មួយបានរង់ចាំទទួលស្វាគមន៍ទទួលរាក់ទាក់ ថតរូបអនុស្សាវរីយ៍ និងរាំលេងកម្សាន្តជាមួយពូ ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនក្មួយ។

នាយករដ្ឋមន្ត្រីបន្តទៀតថា ភាពសប្បាយរីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ របស់កូនក្មួយទាំងអស់ ចូលរួមថែរក្សាការពារជាមួយរាជរដ្ឋភិបាល។ សូម កូនក្មួយ ចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។

សូមអរគុណបងប្អូនកូនក្មួយដែលគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជន ដែលមានពូជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,499 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,337 នាក់