ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញពិសារ អាហារសាមគ្គី ជាមួយកម្មករជិត៤ពាន់នាក់ ក្នុងឱកាស«ទិវាពលកម្មអន្តរជាតិ១ឧសភា»

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:00 ល្ងាច អ្នកអាន 217

នៅព្រឹកមិញ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។

រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ។

នេះជាឆ្នាំទី២ហើយ ដែលសម្តេចតេជោបានអញ្ជើញចូលរួមផ្តល់ភាពសប្បាយរីករាយដល់បងប្អូនកម្មករ កម្មការិនីតាមរោងចក្រ ដែលកាលពីឆ្នាំទៅសម្តេចបានចូលរួមនៅឯរោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ឆ្នាំនេះមានរោងចក្រចំនួនន១,២៨៧ រោងចក្រផ្សេងទៀត និងមានកម្មករប្រមាណជាង៧៩ម៉ឺននាក់ ដែលបានចូលរួមក្នុងកម្មវិធីសប្បាយៗបែបនេះទៅតាមកន្លែងរោងចក្រផ្សេងៗ ក្នុងការអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នេះ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករ កម្មការិនីចំនួន ៣,៧០០នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, ក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការ៥លានរៀល។

ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរម្ចាស់រោងចក្រ យី ដា ដែលបានចូលរួមវិភាគទានដល់មន្ទីរពេទ្យគន្ធបុប្ផានូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងបានផ្តល់ជូននូវសារុងម្នាក់១សំរាប់បងប្អូនកម្មករ កម្មការិនីដែលចូលរួមក្នុងថ្ងៃនេះផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៩៥នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកម្មករ កម្មការិនីក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ និងបានអញ្ជើញរាំកម្សាន្តជាមួយបងប្អូនកម្មករកម្មការនីក្នុងបរិយាសរីករាយក្រៃលែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,073 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,853,911 នាក់