ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ មួយចំនួន នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:35 ព្រឹក អ្នកអាន 1761

ខេត្តសៀមរាប៖លំនៅឋានប្រជាពលរដ្ឋ មួយចំនួននៅស្រុកពួកបានរងការបាក់រលំនិងខូចខាត ដោយសារខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃម្សិលមិញ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០១ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី ស្ថិតនៅឃុំចំនួន០៣គឺឃុំពួក ឃុំខ្នាត ឃុំសំរោងយា។
អធិការដ្ឋាននគរបាលស្រុកពួកលោកវរសេនីយ៍ឯក ទេព ពុំសែន បានប្រាប់ឲ្យដឹងនៅព្រឹកនេះថា នៅរសៀលថ្ងៃម្សិលមិញ មានភ្លៀងធ្លាក់ និងមានខ្យល់កន្រ្តាក់បានធ្វើឲ្យមានការប៉ះពាល់ឃុំចំនួន០៣ក្នុងនោះមាន៖-ឃុំពួក -ឃុំខ្នាត -ឃុំសំរោងយា បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ និងប៉ើងដំបូលមិនមានប៉ះពាល់មនុស្សឡើយ។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានបន្តថា ករណីនេះ
-រលំចំនួន០៤ខ្នង
- ប៉ើងដំបូលផ្ទះចំនួន២១ខ្នង។
ក្នុងនោះមាន:
១-ឃុំខ្នាត :
-របើកដំបូលចំនួន៧ខ្នង
-រលំចំនួន០២ខ្នង។
2-ឃុំពួក:
- របើកដំបូលចំនួន៩ខ្នង
-រលំចំនួន០២ខ្នង
3- ឃុំសំរោងយា:
- របើកដំបូលចំនួន០៥ខ្នង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,309 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,536 នាក់