ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន នឹងសរសេរសារដ៏មានសារសំខាន់ លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:27 ព្រឹក អ្នកអាន 218

ក្នុងឱកាសបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ម្សិលមិញ នៅឯប្រទេសវៀតណាម សម្តេចហ៊ុន សែន នឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។

នាយករដ្ឋមន្រ្តីក៏បានរៀបរាប់ពីប្រវត្តិនៃការជួបសន្ទនាជាមួយ លោក ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា លោក ឡេ ឌឹកអាញ់ គឺ ជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
នាយករដ្ឋមន្រ្តីមានប្រសាសន៍អរគុណ ជូនចំពោះ នាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសំរួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណ បំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិន ឲ្យវិលត្រឡប់មកវិញនៃរបប ប៉ុល ពត។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាលើកចុងក្រោយនៃការអញ្ជើញ មកគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ជាពិសេសការបញ្ជាក់ពីការគោរពស្រឡាញ់ក្នុងនាម ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះ នៅរាត្រីថ្ងៃទី២ ខែឧសភា ២០១៩ នាពេល ជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ នៅព្រឹកនេះ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឱកាសដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានធ្វើការពិភាក្សាផងដែរ ទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហា តំបន់ និអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,220 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,058 នាក់