ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីគយ សាយ មករា ទំនងប្រព្រឹត្តអំពើពុកលួយ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:54 ព្រឹក អ្នកអាន 491

លោកសាយ មករា ជំនួយការសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគយចល័ត នៅទីតាំងនៅចំណុចសាលាក្រហម ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទំនងកំពុងប្រព្រឹត្តអំពើពុកលួយ យ៉ាងពេញបន្ទុក តាមរយះឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ជាថ្នូរឲ្យមានអំពើគេចពន្ធនិងបង់ពន្ធមិនគ្រប់ ដោយការបង់លុយនោះ ពុំមានចេញនៅវិក័យប័ត្រ។

បើតាមប្រភពបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សាយ អង្គភាពព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរិ៍នេះ គឺមានតួរលេខចំនួនទឹកប្រាក់ បង្ហាញពីការបង់លុយ ឲ្យទៅមន្ត្រីគយ ចល័តនៅចំណុចសាលាក្រហម ដែលមានលោក សាយ មករា ជាអនុប្រធានគយចល័ត។
បើតាមព័ត៌មានដដែលថា ឈ្មួញឬអាជីវករ អាចដឹកទំនិញបានតាមរយះ ប្រភេទរថយន្តស៊ាំយ៉ុង រថយន្តនីហ្សាន់ ម៉ូតូសណ្តោង និងរថយន្តធំៗមួយចំនួនទៀត អាចត្រូវបានគយចល័តចំណុចខាងលើ តម្រូវឲ្យបង់លុយគឺក្នុងមួយគ្រឿង ចាប់ពី(៣ម៉ឺនរៀល) (៨ម៉ឺនរៀល) (១០ម៉ឺនរៀល) និងរហូតទៅដល់(២៥ម៉ឺនរៀល)។

គេបានទម្លាយថា បើសិនអាជីវករឬឈ្មួញមិនចូលទៅបង់លុយទេនោះ អាចគេចមិនផុតពីមន្ត្រីគយខាងលើ ធ្វើការប់ករថយន្តប្រដេញជិះតាមចាប់ប្រផាត់ប្រភីង តាមចាប់ឃាត់ យកទៅរក្សាទុក ដើម្បីពិន័យអនុលោមតាមច្បាប់របស់គយ តែម្ដង។

បើទោះបី ជាមានការបែកធ្លាយព័ត៌មាន ពីភាពមិនប្រក្រតីរបស់មន្ត្រីគយនៅចំណុចខាងលើ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយ ជុំវិញករណីនេះ ពីលោកសាយ មករា ជំនួយការសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគយចល័ត បាននៅឡើយទេ ដោយទំនាក់ទំនង តាមប្រព័ន្ធតេលេក្រាម មិនទាន់ទទួល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,325 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,163 នាក់