ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ជាងឈើ៤នាក់ ស្ត្រីម្នាក់ ដកហូតថ្នាំញឿន៧កញ្ចប់ ដាវដែក១ដើម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:17 ល្ងាច អ្នកអាន 6175

ខេត្តសៀមរាប៖បុរសជាជាងឈើចំនួន៤នាក់រួមនឹងស្ត្រីម្នាក់ទៀត ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃ៤ខែឧសភានេះ ពាក់ព័ន្ធគ្រឿងញៀន។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩ម្សិលមិញដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងនគរបាលក្រុងសៀមរាប នៅចំណុចរោងសិប្បកម្មឈើ ស្ថិតនៅក្រុមទី០១ភូមិតាវៀន សង្កាត់ សលាកំរើក ក្រុងខេត្តសៀមរាប។

ជនសង្ស័យ១-ឈ្មោះ យ៉ាន់ ត្រាហៅភក្រភេទប្រុស ឆ្នាំកំណើត១៩៩៧ មុខរបរជាងបាញ់ថ្នាំឈើ ទីលំនៅ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងខេត្តសៀម រាប(រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)

២-ឈ្មោះ ថក់ ចាន់ថៃភេទប្រុស ឆ្នាំកំណើត១៩៩៥មុខរបរជាងឈើទីលំនៅ ភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀម រាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)

៣-ឈ្មោះ ថូ ពិសីភេទស្រីឆ្នាំកំណើត ២០០២ មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប(ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

៤-ឈ្មោះ ទី ភក្តីភេទប្រុស ឆ្នាំកំណើត ២០០៣មុខរបរជាងឈើទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)

៥-ឈ្មោះ លាង ចាន់ម៉េងភេទប្រុស ឆ្នាំកំណើត ២០០០មុខរបរជាងឈើទីលំនៅ ភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុង ខេត្តសៀម រាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)។

វត្ថុតាងដកហូត 💊ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៦ក្រាម(ទាំងសំបក) ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ដាវដែកចំនួន០១ ដើម ទូរសព្ទដៃចំនួន៤គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,405 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,368 នាក់