ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន នៅតែរម្លឹក នៃអំណោយផល សន្តិភាពពេញលេញ ពេញផ្ទៃប្រទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:30 ល្ងាច អ្នកអាន 285

មេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន នៅតែរម្លឹកពីតម្លៃនៃអំណោយផល សន្តិភាពពេញលេញ ពេញផ្ទៃប្រទេស ដែលគ្រប់ដណ្ដប់ឲ្យមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋ មានការសប្បាយចិត្ត មិនមានការភ័យខ្លាចនោះឡើយ។

នាយករដ្ឋមន្ត្រី រូបនេះតែងតែ ប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិភាព និងធ្លាប់បានប្រកាសថា ដៃម្ខាងប្រឹងការពារសន្តិភាព ដៃម្ខាងទៀតប្រឹងប្រែងអភិវឌ្ឍប្រទេស។

ជាការកត់សំគាល់ ក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីមិនទាន់មានការអភិវឌ្ឍ រហូតមានការរីកចម្រើនដូចបច្ចុប្បន្ននេះ សម្ដេចហ៊ុន សែន បានលះបង់កំលាំងកាយចិត្តយ៉ាងច្រើន ក្នុងការអភិវឌ្ឍ សឹងរកពេលសម្រាកមិនបាន។

នៅព្រឹកមិញនេះសម្ដេច ហ៊ុន សែន តាមរយះទំព័រហ្វេសប៊ុកបានសរសេរថា យើងមានជម្រើសច្រើនសម្រាប់ចុងសប្តាហ៍ លេងកីឡា ឬដំណើរកំសាន្តជិតឆ្ងាយមើលពីការរីកចម្រើនរបស់ប្រទេសជាតិ។ អំណោយផលនៃសន្តិភាពពេញលេញកំពុងហុចផ្លែផ្កាពិតប្រាកដដល់ពលរដ្ឋនៅគ្រប់ទីកន្លែង។
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយក្នុងការធ្វើដំណើរ និងបានរីករាយចុងសប្តាហ៍គ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,382 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,220 នាក់