ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តសៀមរាប តម្លើងឧបករណ៍ហាត់ប្រាណ ១០ប្រភេទ នៅសួនច្បារ ខាងជើងស្ពានថ្ម ព្រះរាជដំណាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:39 ល្ងាច អ្នកអាន 2773

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានតម្លើងឧបករណ៍ហាត់ប្រាណ ១០ ប្រភេទនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដើម្បីបម្រើជាប្រយោជន៍រួមដល់បងប្អូនក្នុងការហាត់ប្រាណ។

ដើម្បីលើកម្ពស់សុខមាភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ រដ្ឋបាលខេត្តសៀមរាបបានតម្លើងឧបករណ៍ហាត់ប្រាណ ១០ ប្រភេទនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដើម្បីបម្រើជាប្រយោជន៍រួមដល់បងប្អូនក្នុងការហាត់ប្រាណ។

ជាមួយគ្នានេះសូមបងប្អូនរីករាយជាមួយនឹងឧបរណ៍ហាត់ប្រាណទាំងនេះដោយសេរី ទន្ទឹមនឹងការប្រើប្រាស់នូវឧបករណ៍ទាំងនេះ សូមបងប្អូនប្រើប្រាស់ជាប្រយោជន៍រួមនិងជួយថែរក្សាអោយបានយូរអង្វែង។
សូមបញ្ជាក់ផងដែរ ឧបករណ៍ហាត់ប្រាណ ១០ ប្រភេទនេះត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Manulife៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,441 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,404 នាក់