ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទះរបស់គ្រូបង្រៀន មួយខ្នង នៅស្រុកអង្គរជុំ ត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 02:30 ល្ងាច អ្នកអាន 2854

ខេត្តសៀមរាប៖លំនៅឋានមួយខ្នងរបស់ឈ្មោះ អ៊ាម ស៊ីណន ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យ ឆាបឆេះលេបត្របាក់ទាំងស្រុង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកមិញនេះ ដោយផ្ទះមានទំហំ ៦ម៉ែត្រគុណ៩ម៉ែត្រដំបូលប្រក់សង្ក័សី ជញ្ជាំងក្តារ។ ករណីនេះបានបាញ់ទឹកពន្លត់ប្រើប្រាស់អស់ទឹកមួយឡាន និងបានគ្រប់គ្រងស្ថានការណ៍ពន្លត់បានទាំងស្រុងនៅវេលាម៉ោងប្រមាណ ១០និង៥០នាទី ព្រឹកថ្ងៃដដែល។

សមត្ថកិច្ចអោយដឹងថាការ ខូចខាត ក្នុងនោះឆេះផ្ទះអស់មួយខ្នងទាំងស្រុង រួមមាន គ្រែដេក២ ពូកភួយ ខ្នើយ ឆ្នាំងចាននិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែពុំបានបណ្តាលប៉ះពាល់អាយុជិវិតមនុស្សឡើយ។ សមត្ថកិច្ចបញ្ជក់ថាមូលហេតុបង្ករអោយមានអគ្គិភ័យនេះគឺម្ចាស់ផ្ទះមិននៅ ដោយសាក្សីអ្នកជិតខាងបានប្រាប់ថា មុនពេលឆេះ បានឮសំលេងផ្ទុះ ចេញពីក្នុងផ្ទះ (សង្ស័យទុស្សេខ្សែរភ្លើង) ។

សូមរំលឹកផងដែរថាមួយរយះចុងក្រោយឆ្នាំ២០១៩នេះនារដូវក្តៅនេះមានអគ្គិភ័យកើតឡើងច្រើនករណីទូទាំងប្រទេស អាស្រ័យដូចនេះសូមបងប្អូនចូលរួមទប់ស្កាត់បង្ការទាំអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 77,074 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,855,912 នាក់