ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្ងាចនេះ សម្ដេចហ៊ុន សែន នឹងចូលរួមទទួលទានអាហារ ថ្ងៃស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរ-ឥស្លាម នៅកោះពេជ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:17 ល្ងាច អ្នកអាន 394

សម្ដេចហ៊ុន សែន នៅល្ងាចថ្ងៃនេះនឹងអញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរ-ឥស្លាម នៅកោះពេជ្យ។

សម្ដេចហ៊ុន សែន បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី ៧ ឧសភានេះ ខ្ញុំនឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរ-ឥស្លាម នៅកោះពេជ្យ។

ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញសហគមខ្មែរ-ឥស្លាមទូទាំងប្រទេសកាន់តែរីកចម្រើនជាមួយនឹងសិទ្ឋិសេរីភាពពេញលេញទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងក្នុងមុខរបរតូចធំនៅក្នុងប្រទេស ដោយគ្មានការរើសអើង។

អរគុណបងប្អូនសហគមខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេស ចំពោះទំនុកចិត្ត និងការគាំទ្រមកលើការដឹកនាំរបស់ខ្ញុំ។
សូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ទទួលបាននូវសេចក្តីសុខ និងពរពីអល់ឡោះនៅក្នុងខែបួសរ៉ម៉ាឌនទាំងអស់គ្នាកុំបីខានឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,951 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,914 នាក់