ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ស្ទាវ២នាក់ ករណីរំលោភ (បូក) លើសិស្សសាលាម្នាក់ បានសម្រេចរៀងៗខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:39 ល្ងាច អ្នកអាន 2852

ខេត្តព្រះវិហារ៖ក្មេងស្ទាវ២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភ បូក ទៅលើសិស្សសាលាម្នាក់ បានសម្រេចរៀងៗខ្លួន។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩វេលាម៉ោង២០និង៤០យប់ នៅភូមិស្រែវាលលិច ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ចម្ងាយពីរោងការ២.៥គីឡូ ។

លោកវរសេនីយ៍ឯកគង់ គា នាយការិយាល័យ ប្រឆាំងកាជួញដូរមនុស្សនិងការពាអនិតិជន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ.ន.ស ត.អាយុ១៩ឆ្នាំសិស្ស នៅស្រុកជ័យសែន។

ចំណែកជនសង្ស័យ១.ឈ្មោះ.ធួន.សុផា.អាយុ១៩ឆ្នាំ.កសិករ នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន
២.ឈ្មោះ.ថេន.ផល្លា អាយុ២១ឆ្នាំកសិករ នៅភូមិចំរើន ឃុំខ្យង ស្រុកជ័យសែន។

-បើតាមសំដីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននឹងមិត្តភក្តិ២នាក់ទៀត បានទៅហូបការនៅភូមិស្លែង. ហើយមានកាផឹកស៊ីអស់ស្រាជាច្រើន.ខ្លួនក៍ស្រវឹងខ្លាំងលុះដល់ម៉ោងប្រហែល២០និង៣០នាទី ខ្លួនក៏ជិះម៉ូតូមិនកើត ត្រូវឈ្មោះផានិងឈ្មោះផល្លា ជាអ្នកធានាជូនមកផ្ទះ ដោយឈ្មោះផា ជាអ្នកឌុប។ ជនរងគ្រោះបន្តថា លុះដល់វាលស្រែខ្ញុំចង់ក្អួតហើយឈ្មោះផាក៏ឈប់ម៉ូតូ ពេលនោះឈ្មោះផល្លា ក៏ទាញដៃខ្ញុំចុះទៅវាលស្រែ ហើយធ្វើសកម្មភាពរំលោភតែម្តង។ ក្រោយឈ្មោះផល្លារំលោភបានសម្រេច ហើយ ក៏ឈ្មោះ ផា ក៏មកសង្កត់រំលោភ ខ្ញុំម្តងទៀត បានសម្រេចដូចគ្នា។
មួយសន្ទុះក្រោយមក ទើបឃើញបងខ្ញុំមកដល់ ហើយហៅរកខ្ញុំ នឹងឃាត់ខ្លួនពួកគេតែម្តង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,717 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,680 នាក់