ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា អភិបាល ខេត្តសៀមរាប យកអំណោយ របស់សាខាកាកបាទក្រហម ចុះចែកប្រជាពលរដ្ឋ២៩គ្រួសារ នៅក្នុងស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 02:28 ល្ងាច អ្នកអាន 734

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានកិត្តិយស នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តនៅព្រឹកមិញនេះ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៩គ្រួសារ មកពីឃុំសំរោងយា ឃុំខ្នាត និងឃុំពួក ក្នុងស្រុកពួក ដែលលំនៅដ្ឋានរបស់ពួកគាត់ បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗកន្លងទៅនេះ ។

អំណោយដែលពួកគាត់ទទួលបាន រួមមាន ៖ គ្រួសាររលំផ្ទះទាំងស្រុងចំនួន៤ខ្នង ក្នុងមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ , សង្ក័សី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និង ថវិកា១៥ម៉ឺនរៀល រីឯគ្រួសារបើកដំបូល ផ្ទះចំនួន២៥ខ្នង ក្នុងមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ , សង្ក័សី១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និង ថវិកា១០ម៉ឺនរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,516 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,479 នាក់