ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ល្បីល្បាញ រឿងអាស្រូវ ពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:32 ល្ងាច អ្នកអាន 759

 

ភ្នំពេញ៖មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោកវរសេនីយ៍ទោ ឃឹម ចិត្រា នៅតែល្បីល្បាញ រឿងអាស្រូវ យ៉ាងពេញបន្ទុក តាមរយះចាត់ឲ្យកូនចៅរបស់ខ្លួន យកលុយពីប្រជាពលរដ្ឋ លើ លិខិតស្នាមផ្សេងទៀត លើសពីគោលការណ៍។

ទង្វើមិនប្រក្រតីរបស់លោកវរសេនីយ៍ទោ ឃឹម ចិត្រា បានបែកធ្លាយជាបន្តបន្ទាប់ តាមរយះកន្លងមក បណ្ដាលឲ្យមានប្រជាពលរដ្ឋ សម្ដែងនូវការប្រតិកម្ម មិនសប្បាយចិត្តចំពោះទង្វើរបស់នគរបាលអន្តោប្រវេសន៍ ជាកូនចៅលោក ដែលបានទារលុយពីប្រជាពលរដ្ឋ គ្មានញញើតអ្វីទាំងអស់ រហូតថ្នាក់ដឹកនាំអគ្គនាយនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កោះហៅទៅបំភ្លឺផងដែរ។

កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោះ ហៅ មន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនប៉ោយប៉ែត ជាពិសេស លោក វរសេនីយ៍ទោ ឃឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកសាកសួរ បន្ទាប់ពីបែកធ្លាយ រឿងប្រជាពលរដ្ឋ មិនសប្បាយចិត្តចំពោះមន្ត្រីប៉ូលិសអន្តោប្រវេសន៏ ទាលុយពួកគាត់។ ដោយប្រជាពលរដ្ឋ បានបង្ហោះសារតាមហ្វេសប៊ុក រៀបរាប់ពីការឈឺចាប់ នូវទង្វើមន្ត្រី ច្រកទ្វារប៉ោយប៉ែត ឲ្យពួកគាត់បង់លុយសម្រាប់ចេញ-ចូល ដែលការបង់លុយនោះអាចជាទង្វើខុសច្បាប់។

រឿងអាស្រូវរបស់លោក ឃឹម ចិត្រា គឺអាចតាមរយះឲ្យកូនចៅ យកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត (លុយថៃ) ស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត , និង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូលប្រទេសថៃ។ ការទារលុយនេះ គឺក្រុម លោក ឃឹម ចត្រា ទារជំរិតខ្លាំងទៅលើពលរដ្ឋ មកពីតាមបណ្ដាខេត្តនានា ក្រៅពីអ្នករស់នៅក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះយកលុយ៣០០បាត ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។ យកលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាទក្នុង១ខែ។ យកលុយពីអ្នកលក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០បាត្រ រហូតដល់៦០០០បាត្រ ។ ទង្វើបែបនេះល្បីថានាយរងប៉ុស្ត៍ម្នាក់ ជាអ្នកក្ដោបសេដ្ឋកិច្ច។

ប្រភពបានបន្តថា ក្រៅពីនោះលោកនាយប៉ុស្តិ៍ រូបនេះ បានឲ្យកូនចៅក្រោមបង្គាប់ យកលុយ ពីបងប្អូនពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ គ្មានការយោគយល់ឡើយ។

សូមរម្លឹកថា នៅក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ (MOU)ស្ដីពីការឆ្លងដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារខាងលើ យកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ឃឹម ចិត្រា រួមនឹងមន្ត្រីបក្ខពួកមិនញញើតអ្វីទាំងអស់។

សៀលថ្ងៃនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកឃឹម ចិត្រា ដើម្បីបំភ្លឺបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទាក់ទង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,870 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,887 នាក់