ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្ញៀវបរទេសម្នាក់ ដេកស្លាប់ នៅក្នុងប៊ូទិក Silver Smith ពីរថ្ងៃហើយទើបដឹង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:42 ព្រឹក អ្នកអាន 25205

ខេត្តសៀមរាប៖ភ្ញៀវបរទេសម្នាក់បានដេកស្លាប់ នៅក្នុងប៊ូទិក Silver Smith រយះពេល២ថ្ងៃហើយទើបដឹង បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩ នៅបន្ទប់ Lyly Suite ប៊ូទិក Silver Smith ស្ថិតនៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីបុគ្គលិក ប៊ូទិក Silver Smith ថាមានករណីជនបរទេសដេកស្លាប់នៅក្នុងបន្ទប់ ភ្លាមៗនោះកម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ NERDRUM KRISTOFFER ភេទ ប្រុស កើតថ្ងៃទី ០៦ ឧសភា ១៩៩១ ជនជាតិ ណរវេ កាន់លិខិតឆ្លងដែនលេខ ៣៣៦០៧៩១៤ ជាភ្ញៀវទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៣០ មេសា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។

ផ្អែកតាមការស្រាវជ្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់រយៈពេលប្រហែល០២ថ្ងៃហើយ ដោយសារប្រើប្រាស់ថ្នាំងងុយដេកច្រើនហួសកំរិត។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,613 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,451 នាក់