ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ទិវាពិភពលោកកាកបាទក្រហម ព្រឹកមិញនេះ ទទួលបានថវិកាជាង២០លានដុល្លារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:38 ព្រឹក អ្នកអាន 335

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD(ម្ភៃលាន ប្រាំពីររយហាសិបប្រាំពីពាន់ប្រាំរយដប់ដុល្លាគត់ ដុល្លាសហរដ្ឋអាមេរិក)។

សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសំរាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។ ការបរិច្ចាករបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 76,006 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,844 នាក់