ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

២ថ្ងៃទៀត សម្ដេច ស ខេង អញ្ជើញប្រកាស លោកអ៊ុំ រាត្រី ជាអភិបាល ខេត្តបន្ទាយមានជ័យ ជំនួសលោកសួន បវរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 777

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ គឺ២ថ្ងៃទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នឹងអញ្ជើញជាវត្តមាន ប្រកាសលោកអ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្ដីប្រកាស របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលបានចេញលិខិតនៅថ្ងៃ៨ឧសភានេះ។

សូមរំលឹកថាចៅហ្វាយខេត្ត៣រូប ដែលល្បីរឿងអាស្រូវមានប្រពន្ធចុងឬស្រីស្នេហ៍ ក្រោយមកត្រូវបានអស់តំណែងជាចៅហ្វាយខេត្ត។ ក្នុងនោះចៅហ្វាយខេត្តឧត្តរមានជ័យ ចៅហ្វាយខេត្តតាកែវ និងពេលនេះ ចៅហ្វាយខេត្តបន្ទាយមានជ័យ៕SR
 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,058 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,853,896 នាក់