ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងនេះមិនមែនថ្មីនោះទេ គឺវារ៉ាំរ៉ៃយូរមកហើយ! អាជ្ញាធរស្រុកស្វាយលើ ចាប់ផ្ដើមរុះរើហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:35 ល្ងាច អ្នកអាន 2620

ខេត្តសៀមរាប៖នៅព្រឹកមិញនេះអាជ្ញាធរស្រុកស្វាយលើ លោក សាត ពៅ អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះ ចាប់ផ្ដើមធ្វើការរុះរើតូបរបស់បងប្អូនអាជីវករ ដែលបានដាក់តាំងលក់ដូរនៅលើដីចំណីផ្លូវ ។

ការចុះរុះរើនេះបន្ទាប់ពី អាជ្ញាធរស្រុកបានជូនដំណឹងដល់ពួកគាត់អស់រយៈពេលជិតមួយខែមកហើយ។សម្រាប់ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវជាតិក្នុងស្រុក នៃតំបន់ផ្សារចាស់ ស្ថិតក្នុងភូមិស្វាយលើ ឃុំស្វាយលើនេះ

លោក សាត ពៅ មានប្រសាសន៍ថា ការចុះរៀបចំនេះ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណ: តាមដងផ្លូវសាធារណ: បញ្ជៀសនូវការកកស្ទះចរាចរណ៍ ដោយកន្លងមក អាជីវករមួយចំនួន បានដាក់តាំងលក់ដូរនៅតាមចិញ្ចើមផ្លូវ បាននឹងកំពុងប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

លោកបានស្នើសូមឲ្យបងប្អូនអាជីវករទាំងអស់ បញ្ឈប់ការលក់ដូររបស់ខ្លួននៅតាមចិញ្ចើមផ្លូវ ហើយត្រូវទៅលក់ដូរនៅក្នុងផ្សារទាំងអស់គ្នា។
លោក សាត ពៅ មានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើបងប្អូនអាជីវករណា មិនមានតូបលក់ដូរនៅក្នុងផ្សារចាស់នេះទេ បងប្អូនអាចទៅលក់ដូរនៅផ្សារថ្មីបាន គឺផ្សាររស្មីហេងមករាផ្សារស្រុកស្វាយលើ ដែលកន្លែងនោះប្រកបទៅដោយផាសុកភាព មានអនាម័យល្អ មានសណ្តាប់ធ្នាប់ក្នុងការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋផងដែរ។

គួបញ្ជាក់ថារដ្ឋបាលស្រុកស្វាយលើ នឹងត្រូវធ្វើការរុះរើតូប ដែលបានដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវ និង កាត់សំយ៉ាប ផ្ទាំងស្លាកយីហោតូចធំ ដែលលយចូលមកដល់ផ្លូវឲ្យអស់មុនថ្ងៃកំណត់ ដោយកំណត់ផ្លូវថ្នល់សងខាងប្រវែង១០ម៉ែត្រ គិតពីចំណុចអ័ក្សផ្លូវ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខណៈដែលរដ្ឋបាលស្រុក បានជូនដំណឹងដល់ពួកគាត់ជាច្រើនដងរួចមកហើយ ដូច្នេះរឿងនេះមិនមែនថ្មីនោះទេ គឺវារ៉ាំរ៉ៃយូរមកហើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,930 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,893 នាក់