ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋចំនួន១២គ្រួសារ នៅស្រុកអង្គរជុំ ទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:50 ល្ងាច អ្នកអាន 234

ប្រជាពលរដ្ឋ មានផ្ទះទទួលរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ និង អគ្គិភ័យ ចំនួន១២គ្រួសារ មកពី៣ឃុំ របស់ស្រុកអង្គរជុំ ក្នុងនោះនៅឃុំស្រែខ្វាវ រលំផ្ទះ១ខ្នង របើកដំបូលធ្ងន់ធ្ងរ ០៨ខ្នង , ឃុំគោកដូង របើកដំបូលផ្ទះធ្ងន់ធ្ងរ ២ខ្នង និង ឃុំចារឈូក ឆេះផ្ទះ១ខ្នង ទទួលបានអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ការប្រគល់អំណោយនេះបានធ្វើនាព្រឹកមិញនេះ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកអង្គរជុំ ក្រោមវត្តមានលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ។

អំណោយដែលបានផ្ដល់ជូននាឱកាសនោះ ចំពោះគ្រួសាររលំផ្ទះ និងឆេះផ្ទះ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , ស័ង្កសី ១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល ក្នុងនោះគ្រួសារភ្លើងឆេះផ្ទះបន្ថែមនូវសម្ភារផ្ទះបាយផងដែរ រីឯចំពោះគ្រួសារ ដែលរបើកដំបូលផ្ទះធ្ងន់ធ្ងរ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និង ថវិកា១០ម៉ឺនរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,850 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,688 នាក់