ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកយាយម្នាក់ គាត់សប្បាយចិត្តសើច ឡើងហូរទឹកភ្នែក ពេលជួបភរិយា អភិបាល ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:52 ល្ងាច អ្នកអាន 1121

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅមុននេះបន្តិច តាមរយះទំព័រផេកហ្វេសប៊ុក របស់លោកជំទាវ បានសរសេរថា លោកយាយ គាត់សប្បាយចិត្តសើចឡើងហូរទឹកភ្នែករំភើបចិត្តពេក ព្រោះបានក្រុមចៅអាវក្រហម(កាកបាទក្រហមកម្ពុជា)មកជួយយាយនៅពេលដែរមានទុក្ខលំបាក ។
មិនថាទៅដល់ទីណា ឆ្ងាយប៉ុណ្ណា ក្តៅប៉ុណ្ណា ក៏ក្រុមអាវក្រហមចៅ មិនឈរអោបដៃមើល លោកតា លោកយាយ ពុក ម៉ែ និង បងប្អូន ឫ នរណាម្នាក់អោយជួបទុក្ខលំបាកនោះទេ ទោះមិនបានច្រើនក្តី តែនេះជាទឹកចិត្តមនុស្សធម៌
របស់កាកបាទក្រហមកម្ពុជា ។
វត្តមានរបស់ក្រុមអាវក្រហម(កាកបាទក្រហមកម្ពុជា) បានលេចមុខបាននូវថ្ងៃនេះ និងនៅគ្រប់ទីកន្លែងក៏ដោយសារបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលលោកជាឥស្សជនឆ្នើមថា្នក់ជាតិ និងជាប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,513 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,476 នាក់