ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវ កុំឲ្យមានការរើសអើង និងប្រកាន់និន្នាការនយោបាយ នៅក្នុងសកម្មភាព ជួយសង្គ្រោះប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:47 ល្ងាច អ្នកអាន 502

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បានបន្តអំពាវនាវកុំឲ្យមានការរើសអើង និងប្រកាន់និន្នាការនយោបាយ នៅក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ និងបានរំលឹកឲ្យបន្តរក្សាតម្លាភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន ដើម្បីផ្ដល់ជំនឿទុកចិត្តជូនសប្បុរសជន ទៅតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន។

ការអះអាងយ៉ាងដូច្នេះនាពេលសម្ដេចនិងលោកជំទាវ បានអញ្ជើញជាវត្តមាន អបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាព្រឹកមិញនេះ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន និងថវិកាក្រុមហ៊ុន វិភាគទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ខេត្តព្រៃវែង។

ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលបានថវិកាវិភាគទានសរុបជាង៩៤ម៉ឺនដុល្លារអាមេរិក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,657 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,620 នាក់