ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមហ៊ុន ទ្រីភាព ស្នើសុំ ចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ យុទ្ធសាស្ត្រ ទន្លេចិញ្ចឹមទន្លេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 02:30 ល្ងាច អ្នកអាន 358

ភ្នំពេញ៖ក្រុមហ៊ុន ទ្រី ភាព បានស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីពីចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម ( ក្អមសំណ ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ តាមគោលការណ៍យុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ។ ចំពោះការស្នើសុំនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចជូនរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្តល់មតិ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថា ករណីក្រុមហ៊ុន ទ្រី ភាព អេនជីនារីង ខនស្ត្រាក់សិន គោរពស្នើសុំគោលការណ៍អនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម ( ក្អមសំណ ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់ រាជរដ្ឋាភិបាលសម្រេចជូនលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្តល់មតិ។

រហូតមកដល់ថ្ងៃទី៩ឧសភានេះ គេនៅមិនទាន់មានការឆ្លើយតបណាមួយពីក្រសួងធនធានទឹក និងឧតុនិយម នៅឡើយទេ។
គួរំលឹកថាក្រុមហ៊ុន ទ្រី ភាព កាលកន្លងទៅ ជាក្រុមហ៊ុនមួយដែលល្បីល្បាញ ខាងរកស៊ី ជំនួញព្រៃឈើ នៅស្រុកខ្មែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,247 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,085 នាក់