ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ចាម ពន្លឿនក្នុង ការជួសជុល សួនច្បារមាត់ទន្លេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:51 ព្រឹក អ្នកអាន 200

ខេត្តកំពង់ចាម៖លោកញែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងលោកគួច ចំរើន អភិបាលខេត្ត រួម នឹង មន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី៩ខែឧសភា ម្សិលមិញ បាន អញ្ជើញ ចុះពិនិត្យការសាងសង់សួនច្បារមាត់ទន្លេនៅ ក្នុង ក្រុងកំពង់ចាម ហើយ ក៏ បានជំរុញ ដល់ ការសាងសង់នេះ ឲ្យ បានឆាប់ រួចរាល់ ជាស្ថាពរ ដើម្បីជាសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកំសាន្ត និងហាត់ប្រាណ ផងដែរ ។

លោកគួច ចំរើន បានឲ្យដឹងថា សួនច្បារដែលកំពុង ស្ថាបនា ឡើងនេះ គឺធ្វើយ៉ាងណា ត្រូវមានទាំង គុណភាព និងសោភណភាពស្រស់បំព្រង សម្រាប់ក្រុងកំពង់ចាម និង សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ស្រូបយកខ្យល់ អាកាស ដ៏បរិសុទ្ធ ពីដងទន្លេ មេគង្គ ហើយក៏ជាផ្នែកមួយ ក្នុង ការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន ទ្វេឡើង។ ដោយ សួនច្បារនេះក៏ជា កន្លែងដ៏សំខាន់របស់ប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុស ស្រី ពីគ្រប់ ទិសទី មកអង្គុយលេង និងដើរកម្សាន្ត ពិសេសជាងនេះក៏មានកន្លែងប្រគំតន្រ្តី ហាត់ប្រាណ ផងដែរ។

លោកអភិបាលខេត្ត បានណែនាំ និងជំរុញដល់ក្រុមការងារការសាងសង់សួនច្បារ តាមដងទន្លេ មេគង្គ ធ្វើយ៉ាងណា ត្រូវពន្លឿន ក្នុងការសាងសង់ ដោយយកចិត្តទុកដាក់បំផុត ពីក្រុមជាង និងមន្ត្រីជំនាញ ប្រកបដោយគុណភាព សោភណភាព ដើម្បី ប្រែក្លាយ តំបន់តាម ផ្លូវមាត់ទន្លេ ក្នុង ក្រុងកំពង់ចាម ឲ្យមានទេសភាព មានភាពស្រស់ ស្អាត ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្ត ក្នុងខេត្តកាន់តែច្រើនឡើងផងដែរ។

មន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមជាងបានកសាងបានប្រមាណជាង៥០ភាគរយហើយ ក្នុងគម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ចាប់ពី ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដល់ គល់ស្ពានគីហ្សូណា ដែលមានប្រវែង២៣២ម៉ែត្រទទឹង៥៥ម៉ែត្រ និង២៣ម៉ែត្រ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,795 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,081,065 នាក់