ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សួន បវរ ចេញហើយ ចាំមើល អ៊ុំ រាត្រី ម្តង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:26 ល្ងាច អ្នកអាន 1495

ខេត្តបន្ទាយមានជ័យ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង នៅព្រឹកមិញ បានអញ្ជើញជាវត្តមាន ផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ ដែលពិធីធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្ត ត្រូវបានតែងតាំង ជាអភិបាលខេត្តបន្ទាយមានជ័យថ្មី ជំនួសតំណែង លោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច រាជរដ្ឋាភិបាល ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។

មហាជនរងចាំមើលថាការដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ របស់លោកអ៊ុំ រាត្រី បានយូជាងលោកសួន បវរ ឬយ៉ាងណា? ទោះយ៉ាងណា គេសង្ឃឹមថា លោកអ៊ុំ រាត្រី នឹងដឹកនាំការងារអភិវឌ្ឍខេត្តមួយនេះឲ្យកាន់តែរីកចម្រើនថែមទៀត៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,750 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,713 នាក់