ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ធំ៖ គ្មានករណីឈូសឆាយព្រៃលិទឹក នៅចំណុចស្ទឹងកំបុត នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:27 ល្ងាច អ្នកអាន 488

លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃនេះបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា គ្មានករណីឈូសឆាយព្រៃលិទឹក នៅមាត់បឹងទន្លេសាប ចំណុចស្ទឹងកំបុត នោះទេ។

លោកសុខ លូ បានបន្តថា គ្មានករណីឈូសឆាយព្រៃលិទឹកទេ (តំបន់នោះជាវាលស្មោង និងដីស្រែចាស់មួយចំនួន) គឺមានការភ្ជួរដីស្រែចាស់និងភ្ជួរលើវាលស្មោងខ្លះមែន ។ ក្នុងclipនេះគឺតាមផ្លូវ មានព្រៃដុះអែបៗមាត់ស្ទឹងកំបុត។ ករណីដែលពួកគាត់និយាយថា មានការជីកប្រឡាយឬក្រវ៉ាត់ព័ទ្ធយកដីនោះគឺគេបានធ្វើតាំពីឆ្នាំ២០០៧មកម្លេះ ហើយទុកចោលរហូតដល់ពេលនេះ។ នេះបើតាមលោកអភិបាលបានដងស្រង់សំដីរបស់មន្ត្រីរបស់លោក។ លោកអភិបាលខេត្តថា ខ្ញុំកំពុងខិតខំណាស់បង្រ្កាបរាល់បទល្មើសទាំងអស់.... ។

ការអះអាងយ៉ាងដូច្នេះបន្ទាប់ពីមានបណ្ដាញសារព័ត៌មានមួយចំនួនបានចេញផ្សាយថាដីព្រៃលិចទឹកតំបន់ហាមឃាត់មាត់បឹងទន្លេសាបចំណុចស្ទឹងកំបុត ស្ថិតក្នុងឃុំទ្រៀល ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាច្រើន ពាន់ហិកតា ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រ លើកទំនប់ ជីកប្រឡាយហ៊ុំព័ទ្ធ ទន្ទ្រានយក ដីធ្វើកម្មសិទ្ធិឯកជន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,687 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,650 នាក់