ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បដិសេធ អត្ថបទរបស់ សារព័ត៌មាន នគរធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:49 ល្ងាច អ្នកអាន 373

លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើការបដិសេធចំពោះសារព័ត៌មាននគរធំ ដែលបានចុះផ្សាយនៅថ្ងៃសុក្រទី១០ ខែឧសភាឆ្នាំ២០១៩នេះ ដែលមានលេខ ២០២៧ ហើយមានចំណងជើងថា ៖ ប្ដីទីប្រឹក្សាសម្ដេចស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅមកដោះស្រាយបញ្ចប់ស្នេហ៍។ ដោយក្នុងអត្ថបទនេះបានបញ្ជាក់ថាលោក ហេង ពិសិដ្ឋ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធថា លោក ហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជានេះទេ។

ដូចនេះលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃស្នើដល់សារព័ត៌មាន នគរធំ ត្រូវធ្វើការផ្សាយកែតម្រូវឡើងវិញ ដើម្បីកុំឲ្យមានការយល់ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងសំណូមពរដល់សារព័ត៌មានអង្គរធំ សូមធ្វើការសិក្សាស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែងឲ្យបានច្បាស់លាស់មុនធ្វើការចេញផ្សាយព័ត៌មាន៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,469 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,079,739 នាក់