ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ កម្មវិធីឧបត្ថម្ភ ស្ត្រីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:57 ព្រឹក អ្នកអាន 181

 ខេត្តកំពង់ចាម៖លោកវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិតទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជាគោលនយោបាយជាតិគាំ ពារសង្គម និងគោលនយោបាយជាតិមនុស្សចាស់។ ហើយ នៅខែមិថុនា ឆ្នាំ២០១៩នេះរាជរដ្ឋាភិ បាលបានដាក់ កម្មវិធីឧបត្ថម្ភ ស្ត្រីមានផ្ទៃពោះនិងកុមារមានអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ ផងដែរ។

ថ្លែងយ៉ាងដូច្នេះនាពេលលោកអញ្ជើញ ជាវត្តមានទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ ឧសភាក្រោមប្រធានបទ "សុខុមាលភាពគ្រួសារជាកាតាលិករ ក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា " នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម ម្សិលមិញ និងមានការអញ្ជើញ ចូលរួមពីលោកគួច ចំរើន អភិបាលកំពង់ចាម និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងនិវត្តជន ចាស់ជរាជាច្រើនរូប។

ថ្លែងក្នុងពិធីនោះ លោកគួច ចំរើន បានលើកឡើង ថាជា មោទនភាព ដ៏វិសេសបំផុត សម្រាប់ខេត្តកំពង់ចាម ដែលទទួលបាន ការផ្តល់កិត្តិយស ពី ក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទា ឲ្យធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រារព្ធ ទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ឧសភាឆ្នាំ២០១៩នេះ ក្រោមប្រធានបទ "សុខុមាលភាព គ្រួសារ ជាកាតាលីករ ក្នុងការអនុវត្តន៍ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា " ក្នុងស្ថានភាពដែលប្រទេសជាតិយើង បច្ចុប្បន្ន កំពុងស្ថិតក្នុងភាពអនុគ្រោះដ៏ល្អប្រសើរ ដែលបង្កលក្ខណៈសម្បត្តិ ឲ្យប្រជាពលរដ្ឋ យើងបន្តរួម សាមគ្គីរួមកម្លាំងគ្នា ប្រឹងប្រែងឈានទៅ សម្រេចសមិទ្ធិផលធំៗថ្មីៗទៀត ក្នុង ដំណើរការកសាងជាតិនិង លើក កម្ពស់ ជីវភាពរស់នៅរបស់ ខ្លូន ។

នាឱកាសនោះ ដែរ លោកវង សូត បានបញ្ជាក់ទៀតថា ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩នេះ គឺជាការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀនប្រដៅកូនចៅ និងថែរក្សា ឱ្យបានរៀន សូត្រឱ្យមានចំណេះដឹងរហូតបានក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពលក្នុងការរួម ចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ដោយ គ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ជាកម្លាំងចលករក្នុងការជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ពិសេសរក្សា បាននូវសន្តិភាព និងស្ថិរភាពជាតិដែលជាកត្តាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ ដែលប្រទេសយើងរក្សាបាននូវកំណើនសេដ្ឋកិច្ចជានិច្ច ដែលធ្វើ ឲ្យយើង មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,982 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,080,252 នាក់