ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយឯកសារ មិនប្រក្រតី របស់មន្ត្រីគយនៅច្រក អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 905

ភ្នំពេញ៖បែកធ្លាយឯកសារពីភាពមិនប្រក្រតីរបស់មន្ត្រីគយនៅច្រក អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោកលឹមសម្បត្តិ ជាប្រធានការិយាល័យ ដែលបណ្ដារសារព័ត៌មានបានចេញផ្សាយកាលពីពេលថ្មីៗនេះគឺមន្ត្រីគយនៅប្រចាំច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានតម្រូវ ឲ្យមានការ បង់លុយសម្រាប់ ឯកសារប្រតិវេទន៍គយ។

បើតាមព័ត៌មានថា សម្រាប់ទំនិញ វិនិយោគនាំចូលតាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ត្រូវ បង់លុយ ប្រមាណ៧៥ ដុល្លារជាកំហិត។ ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួល ផែនចុះលេខ ទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យ ទី៣-ត្រូវបង់លុយ១០ដុល្លារ សម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុកបញ្ចុះឯកសារនិងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យ ចំនួន៥ដុល្លារជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។សូម្បីតែទំនិញនាំចេញក៏ត្រូវបង់លុយឲ្យ ក្នុង មួយឯកសារ៣៥ដុល្លារផងដែរ។

អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយពី លោកលឹម សម្បត្តិ ប្រធានការិយាល័យគយ ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឡើយទេ នៅពេលទាក់ទងតាមទូរសព្ទ បានលើកទទួល និយាយ(អាឡូៗៗៗរួចចុចផ្ដាច់តែម្ដង។

គួបញ្ជាក់ថាលោកលឹម សម្បត្តិ អតីតអនុប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ចូលកាន់តំណែង ជា ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួស លោកលាង ហៃ ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,653 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,640 នាក់