ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា ជំរុញឲ្យពលរដ្ឋ ដាំដំណាំបន្លែ ជុំវិញផ្ទះ សម្រាប់ទទួលទាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 02:37 ល្ងាច អ្នកអាន 261

មេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញនឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដាំដំណាំបន្លែ ជុំវិញផ្ទះ សម្រាប់ទទួលទាន។
នាយករដ្ឋមន្ត្រី នៅរយះពេលកន្លងទៅថ្មីៗនេះ គេសង្កេតឃើញ បង្ហោះរូបភាព ពីការដើរហាត់ប្រាណតាមចំការដំណាំ ដែលចំការនោះមើលទៅហាក់មានទំហំធំ។ ចំការដំណាំនោះ នាយករដ្ឋមន្ត្រីបញ្ជាក់ថា គឺដាំដោយភរិយាផ្ទាល់។

តាមរយះទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី បានអះអាងថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។
នាយករដ្ឋមន្ត្រីបន្តថា ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម។
ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។
ជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,273 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,080,543 នាក់