ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ នឹងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំង២ ឲ្យកាន់តែរឹងមាំថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:18 ល្ងាច អ្នកអាន 463

ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីនេប៉ាល់លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) មកកាន់កម្ពុជានាពេលនេះ នឹងពង្រឹងនូវចំណងមិត្តភាពនៃប្រទេសទាំង២អោយកាន់តែរឹងមាំថែមទៀត រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) នៅក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ពីប្រមុខ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីបដិសណ្ឋារកិច្ចផ្លូវការដែលបានធ្វើឡើងនៅវិមានរដ្ឋាភិបាលសន្តិភាពមុននេះបន្តិច គឺមានរួមទាំងពិធីត្រួតពលដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា នៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយរាក់ទាក់ និងកក់ក្តៅបំផុត៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,998 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,408 នាក់