ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា.នេប៉ាល់ ចុះហត្ថលេខា លើឯកសារចំនួន២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:07 ព្រឹក អ្នកអាន 634

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ នៅរសៀលថ្ងៃម្សិលមិញ បានអញ្ជើញជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖
១)ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មនិង
វិនិយោគ ចុះហត្ថលេខាដោយ លោក ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខាទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង លោក ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាដោយ លោក រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និងឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,711 នាក់
ម្សិលមិញ : 89,296 នាក់
សរុប : 86,082,994 នាក់