ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន និងភរិយា អញ្ជើញរៀបចំពិធី លៀងសាយភោជន៍ ជូននាយករដ្ឋមន្រ្តី នៃប្រទេសនេប៉ាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:22 ព្រឹក អ្នកអាន 422

សម្តេច ហ៊ុន សែន និងភរិយានៅល្ងាច ថ្ងៃទី១៣សភាម្សិលមិញ បានអញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ ជូនលោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ និងលោកជំទាវ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីលៀងសាយភោជន៍នេះ គឺធ្វើឡើងនៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗ និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ។

ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ នឹងបានពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,737 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,147 នាក់