ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ខាងមុខ និងបើកឲ្យមាន អគ្គរដ្ឋទូត ក្នុងប្រទេសទាំងពីរ ទៅវិញទៅមក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:55 ព្រឹក អ្នកអាន 303

នាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសយើងទាំងបានចាប់ផ្តើមនៅឆ្នាំ១៩៦៤មកម្លេះ ហើយរហូតមកដល់ពេលនេះយើងមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយទេ សង្ឃឹមថា នាពេលអនាគត់ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសនេប៉ាល់ និងដាក់ឲ្យមានអគ្គរដ្ឋទូតក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅពេលដែលប្រទេសយើងទាំងពីរមានកំណើរសេដ្ឋកិច្ចដល់កម្រិតមួយ។

នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គួរតែជំរុញធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន អាកាសចរណ៍រវាងប្រទេសទាំងពីរ ព្រោះថាប្រទេសយើងទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ។ កម្ពុជាមានទឹកដីអង្គដែលមានប្រាសាទជាច្រើនកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន រីឯប្រទេសនេប៉ាល គឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ជាកន្លែងទេសចរណ៍ផងដែរ ដែលយើងអាចសហការគ្នាឲ្យបានទូលំទូលាយថែមទៀត។

នៅឆ្នាំកន្លងមកនេះ ទេសចរណ៍កម្ពុជាប្រមាណ ១លាន ៨សែននាក់បានទៅទេសចរណ៍នៅក្រៅប្រទេសដែលមានការកើនឡើងរហូតដែលអាចថ្ងៃក្រោយនឹងទៅទស្សនាប្រទេសនេប៉ាល់ផងដែរ។ ពាក់ព័ន្ធនិងវិស័យវប្បធម៌ នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីនៃប្រទេសយើងទាំងពីរអនុវត្តនូវអនុស្សារណនៃការយោគយល់គ្នានេះឲ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចនៃវប្បធម៌ប្រទេសទាំងពីរ។

ការបញ្ជាក់នេះនាពេល អញ្ចើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ នៅរសៀលថ្ងៃទី១៣ ខែឧសភាម្សិលមិញ នៅវិមានសន្តិភាព។

លោកខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់មានប្រសាសន៍ថា នៅក្នុងកំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ឆ្នាំមុន និងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកបានមើលឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ជឿនលឿន ជាប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់។

ពាក់ព័ន្ធលើវិស័យអប់រំរិញ ទោះបីពេលនេះមិនទាន់មាននៅឡើយ តែយើងនឹងជំរុញឲ្យមាននៅពេលអនាគតនេះ ជាពិសេសនៅក្នុងការផ្លាស់ប្តូរបញ្ញវ័ន្ត និងនិស្សិតរវាងប្រទេសយើងទាំងពីរផងដែរ។ ពាក់ពន្ធ័លើវិស័យទំនាក់ទំនងអន្តរជាតិ កន្លងមកនេះយើងបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ចំពោះប្រទេសកម្ពុជាដែលយើងជាបេក្ខភាពនៅក្នុងក្របខណ្ឌអង្គសហប្រជាជាតិឬ កិច្ចសហប្រតិបត្តិការទៅលើសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ប្រទេសនេប៉ាល់បានគាំទ្រប្រទេសកម្ពុជាជាសមាជិកមួយ ហើយកម្ពុជាក៏បានគាំទ្រប្រទេសនេប៉ាល់ជាបេក្ខភាពនៅក្នុងក្របខណ្ឌនៃកិច្ចសហការលើវិស័យគ្រឿងញៀននៅក្រុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

ជាការឆ្លើយតប នាយរដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានឯកភាពទៅលើសំណើរក៏ដូចជាយោបល់របស់សម្តេចតេជោទាំងអស់ ជាពិសេសចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-នេប៉ាល់ បានសហការគ្នាគ្រប់កំរិត គ្រប់វិស័យ ដែលវប្បធម៌នៃប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,528 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,080,798 នាក់