ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លិខិតមិត្តអ្នកអាន៖ ផ្លូវសំខាន់ៗ ជាច្រើនខ្សែ ក្នុងក្រុងសៀមរាប រងការខូចខាត យ៉ាងធ្ងន់ធ្ងរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:10 ល្ងាច អ្នកអាន 6307

ភ្នំពេញ៖មជ្ឍដ្ឋាននានានៅខេត្តសៀមរាប កំពុងតែមានចំងល់ថា ផ្លូវជាច្រើនខ្សែ នៅក្រុងសៀមរាប បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាយូណាស់មកហើយ មិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធធ្វើការជួសជុល ឲ្យល្អប្រសើរ សមជាទីក្រុងតំបន់ទេសចណ៍នោះឡើយ។

មហាជនមានចំងល់ថា ផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ហាក់រងការខូចខាតយ៉ាងដំណំ អស់ជាច្រើនឆ្នាំមកហើយ ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ខាងណាមួយមានវិធានការឲ្យមានប្រសិទ្ធិភាពក្នុងការថែទាំផ្លូវទាំងនោះបានឡើយ។

ជាមួយនឹងការផ្លូវខូចបែបនេះ នៅខេត្តសៀមរាប គេឃើញមានជញ្ជីងថ្លឹងរថយន្តដល់ទៅ២កន្លែង គឺក្នុងស្រុកពួក និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប រង់ចាំត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដឹកឆ្លងកាត់។ ប៉ុន្តែករណីខាងលើនេះ មហាជនឆ្ងល់ថា ហេតុអ្វីបានជា ជារៀងរាល់ថ្ងៃគេឃើញមានរថយន្តធន់ធំវែងៗ ដឹកឆ្លងកាត់ជញ្ជីង ទាំង២ខាងលើយ៉ាងរំភើយ ដោយគ្មានការត្រួតពិនិត្យទៅវិញ?។

ក្នុងនោះក៏គេមិនដែលឃើញមន្ត្រីឈរជើងនៅទីនោះកាក់រថយន្តធំៗទាំងនោះដើម្បីទម្លាក់ឥវ៉ាន់ដែលគេសង្ស័យថាដឹកលើសទម្ងន់នោះដែរ។ គេសង្ស័យថា ទង្វើបែបនេះ អាចមានករណីបង្កប់អំពើពុករលួយ ជាប្រព័ន្ធ ដែលជាហេតុ នាំឲ្យមានការឃុបឃិតគ្នា ទទួលលុយសំណូកជាថ្នូរនិងការមិនអនុវត្តច្បាប់។

ក្នុងនោះផ្លូវមួយចំនួននៅកណ្ដាលក្រុងសៀមរាប ក៏រងការខូចជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងរ។ ដូចជាផ្លូវក្រវ៉ាត់់ក្រុង ផ្លូវតាអ៊ុច ផ្លូវមុខសមាគមវៀតណាមជាដើម។ ក្រៅពីផ្លូវខាងលើដែលរងការខូចខាតនោះ នៅមានផ្លូវជាច្រើនទៀតផងដែរ។

មជ្ឍដ្ឋាននានាតែងតែមានចំងល់ថា អស់រយៈពេលជាច្រើនឆ្នាំនិងជាច្រើនអាណត្តិ មកហើយ ដែល ខេត្តសៀមរាប បានរីកមុខមាត់ថ្មី និងមានហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនល្អប្រសើរផងដែរ។

ប៉ុន្តែបញ្ហាមួយចំនួន ហាក់បីមិនទាន់មានដំណោះស្រាយនៅឡើយ។ ដូចជាបញ្ហាការដាក់ប្រព័ន្ធលូ មានការយឺតយ៉ាវ  ផ្លូវខ្លះគ្មានការជួសជុលជាហេតុអាចនាំឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត និងរិះគន់ជាបន្តបន្ទាប់។

ទោះយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា លោកទៀ សីហា អភិបាល ខេត្តសៀមរាប ដែលទើបឡើងកាន់ដំណែងថ្មីៗ នឹងប្រឹងធ្វើការអភិវឌ្ឍផ្លូវឲ្យមានការល្អប្រសើរ ជាងមុន៕លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,004 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,414 នាក់