ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ចចម្រុះខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ដកហូតថ្នាំញៀន១២កញ្ចប់ ដាវដែក៣ដើម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:43 ល្ងាច អ្នកអាន 14539

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបាននគរបាល ចម្រុះ ក្នុងនោះការិយាល័យប្រឆាំងគ្រឿងញៀន កំលាំងប៉ុស្តិ៍សង្កាត់សំបួរនិងកំលាំងប្រជាការពារភូមិ ចាប់ខ្លួនព្រមទាំងដកហូត-👉🏻វត្ថុតាង💊ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៥,៦ក្រាម(ទាំងសំបក)ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ឧបករណ៍ ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៧គ្រឿងដាវដែក ចំនួន៣ដើម។ 

ហេតុការណ៍បានធ្វើឡើងនៅថ្ងៃ១៤ខែ ឧសភាម្សិលមិញ នៅចំណុចភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។
ជនសង្ស័យ ១-ឈ្មោះ សិ លា ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ វ៉ាត សុផាត ភេទប្រុស ឆ្នាំកំណើត ២០០២៤មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុ ញៀនក្នុងខ្លួន)
៣-ឈ្មោះហ៊ុប ហេង ភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះហ៊ុប សំណាងភេទប្រុស ឆ្នាំកំណើត២០០៣មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៥-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៦-ឈ្មោះ ពេជ្រ សុងភេទប្រុស ឆ្នាំកំណើត១៩៩០មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៧-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៨-ឈ្មោះ ក្រឹម ប៉ូចភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ជនសង្ស័យបញ្ជូនទៅសាលាដំបូងនៅថ្ងៃនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 64,756 នាក់
ម្សិលមិញ : 46,177 នាក់
សរុប : 83,675,237 នាក់