ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមជៀសឆ្ងាយពីគ្រឿងញៀន! ស្រីស្អាតនៅសៀមរាប៣នាក់ និងបុរស៦នាក់ ត្រូវបានចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:47 ល្ងាច អ្នកអាន 32671

ខេត្តសៀមរាប៖ស្រីស្អាត៣នាក់និងបុរស៦នាក់ទៀត ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប រួមនឹងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៥ខែឧសភាម្សិលមិញ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ ១-ឈ្មោះ មុំ សារឿនហៅភ័ក្រភេទប្រុសឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ជា បាតលិញ ភេទប្រុស ឆ្នាំកំណើត ១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះវណ្ណ សិតធារ៉ា ភេទប្រុស ឆ្នាំកំណើត២០០០មុខរបរគ្មាន មានទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះឈឿន មករាភេទប្រុស ឆ្នាំកំណើត១៩៩២មុខរបរគ្មាន មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៥-ឈ្មោះ ចាំង គាតភេទប្រុស ឆ្នាំកំណើត១៩៩២មុខរបរគ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៦-ឈ្មោះ ញឹក សីហាហៅភាពភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៧-ឈ្មោះ ឡេង ស្រីពេជ្រ ភេទស្រីឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៨-ឈ្មោះ ត្រា ច័ន្ទមុន្នីរ័ត្ន ភេទស្រី ឆ្នាំកំណើត២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៩-ឈ្មោះ ធឿន ចន្ថា ភេទស្រី ឆ្នាំកំណើត២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

ដកហូតម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់ ៣,៧ក្រាម(ទាំងសំបក)ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទូរសព្ទដៃចំនួន០៥គ្រឿង។ បញ្ជូនទៅសាលាដំបូងនៅថ្ងៃនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,637 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,079,907 នាក់