ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយ ហុង សាវុធ ល្បីបើកដៃ ឲ្យឈ្មួញដឹកទំនិញគេចពន្ធ តាមផ្លូវជាតិលេខ៥ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:04 ល្ងាច អ្នកអាន 648

ភ្នំពេញ៖លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ផ្លូវជាតិលេខ៥ មានស្នាក់ការនៅចំណុចទល់មុខអតីតរោងម៉ាស៊ីនកិនស្រូវហុងឡុង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ល្បីបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធយ៉ាងពេញបន្ទុក។

បើតាមប្រភពព័ត៌មាននានាបានឲ្យដឹងថា ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនខ្មែរ-សៀម ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យមន្ត្រីគយចល័តប្រចាំស្នាក់ការលើផ្លូវជាតិលេខ៥ ក្នុងឃុំអូរតាគី ដែលគ្រប់គ្រងដោយលោក ហុង សាវុធ នោះឡើយ។ ដោយគ្មានចេញបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញក្រុមឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យ អាចមានការសម្របសម្រួលពីសំណាក់លោក ហុង សាវុធ មេគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ យ៉ាងរលូនដោយគ្មានការរំខានអ្វីទាំងអស់។

តាមប្រភពដដែលថា ការដែលលោក ហុង សាវុធ អាចធ្វើអ្វីៗតាមអំពើចិត្ត ទំនងដោយសារមានការឃុបឃិតជាមួយលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងដែរ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពី លោក ហុង សាវុធ បាននៅឡើយទេ ជុំវិញព័ត៌មាននេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,259 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,798,813 នាក់